លោក Ryan Manson ដឹកនាំក្រុម Spurs ទទួលបានជ័យជំនះ លើក្រុម Southampton ២-១
អត្ថបទដោយ៖
ចាន់ វិចិត្រ

បន្ទាប់ពីបណ្ដេញលោក Jose Mourinho ចេញ ក្រុម Spurs បានអនុញ្ញាតិលោក Ryan Manson មកដឹកនាំក្រុមជំនួសបណ្តោះអាសន្ន ។ ការដឹកនាំដំបូងបានធ្វើក្រុម Spurs បានយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ២-១ ក្របខណ្ឌ English Premier League សប្តាហ៍ទី៣៣ ។

២គ្រាប់យប់មិញរកបានដោយ Gareth Bale ១គ្រាប់ នៅនាទី៦០ និង Son មួយគ្រាប់ ដោយបាល់១១ម៉ែត្រ នៅនាទី៩០+ បន្ទាប់ពីត្រូវ Southampton នាំមុខមុនដោយ Ings នៅនាទី៣០ ។ ឆ្លងកាត់ប្រកួត៣៣ ក្រុម Spurs ឈ្នះ១៥ ស្មើរ៨ និងចាញ់១០ប្រកួត ស្ថិតនៅលេខ៦ ក្នុងតារាង Premier League ។
គួរបញ្ជាក់ថា លោក Jose Mourinho ត្រូវបានក្លឹបបណ្តេញចេញ ដោយសារមានទំនាស់ជាមួយថ្នាក់ដឹកនាំក្លិប ពាក់ព័ន្ធនឹងការចូលរួមលេងពាន European Super League ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។