សមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីបើកម៉ូតូគេចគោលដៅសមត្ថកិច្ចអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យចរារាណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល (បើកម៉ូតូគេចគោលដៅសមត្ថកិច្ចអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ) នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវ ជាតិលេខ១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បាមឲ្យដឹងថា ជនសង្ស័យ ០២នាក់រួមមាន ៖ ទី១-ឈ្មោះ នី សារឿន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ។ និងទី២-ឈ្មោះ នូ ភារ៉ា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ។ ដោយជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌ ច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យចរារាណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល “លេខ ៥០ ស.ស.រ ចុះ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០២១ ស្តីពីកា ៖ ការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជ ធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ ០២នាក់ ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១DG-៨៨២៧ មក ដល់ចំណុចកើតហេតុ ពេលនោះជនសង្ស័យក៏បើកម៉ូតូយ៉ាងលឿនគេចពីគោលដៅត្រួតពិនិត្យសមត្ថកិច្ចយើង ដោយសារ ជនសង្ស័យគ្មានឯកសារ ឬ លិខិតអនុញ្ញាតចេញចូលរាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ រួមនិងម៉ូតូ ០១គ្រឿង ម៉ាកខាងលើ បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមផ្លូវច្បាប់ ដោយជនសង្ស័យឈ្មោះ នី សារឿន ប្រើប្រាស់គ្រឿងញៀន ផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner