កងកម្លាំងប្រចាំការអនុវត្តវិធានបិទខ្ទប់ នៅតែបន្តឈរជើង តាមគោលដៅនីមួយៗពេលមានភ្លៀងធ្លាក់ (មានវីដេអូ)
អត្ថបទដោយ៖
Kien Sereyvuth
នៅល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ ទោះបីជាមានភ្លៀងធ្លាក់ជោគជាំយ៉ាងណាក៏ដោយ ក៏កងកម្លាំងបិទ ខ្ទប់រាជធានីភ្នំពេញ នៅតែបន្តឈរជើង តាមគោលដៅនីមួយៗ ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចដោយប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្ដាល ចាប់ពីវេលាម៉ោង០០ ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។ សូមនៅក្នុងផ្ទះ ឈ្នះកូវីដ។