ថៃប្រកាសផ្លូវការទិញ​វ៉ាក់សាំងកូវីដ Pfizer ១០លានដូស ពី​អាមេរិក

រដ្ឋមន្ត្រីសុខាភិបាលថៃបានប្រកាសជាផ្លូវការថា ថៃនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer-BioNtech ពីក្រុមហ៊ុនអាមេរិក។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោក Anutin Chanvirakul បានប្រកាសថា លោកបានជួបតំណាងក្រុមហ៊ុន Pfizer-BioNtech រួចរាល់ហើយ កាលពីថ្ងៃទី២២ មេសា ២០២១ ដើម្បីចរចាទិញវ៉ាក់សាំង Pfizer នេះ ដែលក្រុមហ៊ុនត្រៀមបញ្ជូនទៅថៃ១០លានដូស ប៉ុន្តែមិនទាន់អាចផ្តល់ពីពេលវេលាជាក់លាក់នៃការបញ្ជូននៅឡើយទេ។

លោក Anutin​ បានអះអាងថា «ខ្ញុំបានស្នើដល់ក្រុមហ៊ុនបញ្ជូនកាលបរិច្ឆេតនៃការបញ្ជូនជាបន្ទាន់ ជាមួយនឹងតម្លៃ និងលក្ខខណ្ឌនៃការបញ្ជាទិញ»។

លោក Anutin Chanvirakul អះអាងថា ការចរចាជាមួយតំណាងក្រុមហ៊ុន Pfizer មានដំណើរការល្អ ហើយក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិកនេះមួយនេះ គ្រោងនឹងបញ្ជូនវ៉ាក់សាំងទៅប្រទេសថៃ កាន់តែឆាប់កាន់តែល្អ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថៃកំពុងមានវ៉ាក់សាំង២ប្រភេទចាក់ជូនពលរដ្ឋខ្លួន រួមមានស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន និង អាស្ត្រាហ្សេនីការបស់ក្រុមហ៊ុនអង់គ្លេស។ ការចាក់វ៉ាក់សាំងនេះធ្វើឡើង ក៏ស្របពេលដែលថៃកំពុងផ្ទុះជំងឺកូវីដ១៩ រលកទី៣ ឆ្លងប្រចាំថ្ងៃជាង១ពាន់នាក់ មួយរយៈកាលចុងក្រោយនេះ ខណៈដែលអ្នកស្លាប់កើនដល់១១៧នាក់ហើយ គិតត្រឹមម្សិលមិញ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner