ខ្មែរតែមួយអនាគតតែមួយ!
នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ៤៩០ កញ្ចប់ ដោយក្នុងមួយកញ្ចប់រួមមាន៖ ទឹកសុទ្ធអារុណា ម៉ាស មី ត្រីខ ទឹកស៊ីអ៊ីវ អាល់កុល ទឹកតែបៃតង ទឹកដោះគោខាប់
នំបុ័ង្គ ប្រេងកូឡា និងអាវយឺត ទៅចែកជូនបងប្អូនជនអានាថាគ្មានទីពឹងដែលកំពុងស្នាក់នៅតាមសំយាបផ្ទះ សំយាបផ្សារ អារាមសាសនា សាលារៀន និងតាមចំណីផ្លូវ ដើម្បីរួមចំណែកសម្រួលជីវភាពរស់នៅក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញកំពុងបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។
ស្មារតី និងកាយវិការដ៏ប្រពៃដែលយុវជនយើងបានធ្វើនៅពេលនេះ ធ្វើឱ្យអារម្មណ៍ និងទឹកចិត្តរបស់បងប្អូនដែលខ្វះទីពឹងបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងក្តីរំភើបរីករាយដែលបានទទួលស្បៀងអាហារសម្រាប់ជាក្តីសង្ឃឹម និងទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារទោះបីអាចផ្គត់ផ្គង់បានតែក្នុងរយៈពេលខ្លី ប៉ុន្តែជាដើមទុនសម្រាប់ការបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយមិនអាចកាត់ថ្លៃបាន។







































