រដ្ឋបាលខណ្ឌឫស្សីកែវ ៖ ផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារចំនួន៣ទីតាំងបន្ថែមទៀត
រដ្ឋបាលខណ្ឌឫស្សីកែវជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារចំនួន៣ទីតាំងបន្ថែមទៀត ក្នុងខណ្ឌឫស្សីកែវដូចខាងក្រោម៖
១-ផ្សារគីឡូម៉ែត្រលេខ៦(ផ្សារឆេកូ)ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦
២-ផ្សារតូចទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១
៣-ផ្សារច្រាំងចំរេះក្នុងសង្កាត់ច្រាំងចំរេះទី២
គិតចាប់ពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕