ក្រសួងការងារជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ជូនកម្មករនិយោជិតតាមរោងចក្រនៅរាជធានីភ្នំពេញ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តី ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ ជូនកម្មករ និយោជិតតាមរោងចក្រនៅរាជធានីភ្នំពេញ។

         យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ទាំងអស់ ឱ្យបានជ្រាបថា តាមការកំណត់មុនពេលផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិត គឺអនុគណៈកម្មការចំពោះកិច្ចបាន កំណត់គម្លាតនៃការចាក់ដូសទី១ និងដូសទី២ គឺមានរយៈពេល ៣សប្តាហ៍។ ហេតុដូច្នេះ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនឹង វិលត្រឡប់ទៅកាន់ទីតាំងរោងចក្រ ដែលធ្លាប់ចាក់ដូសទី១វិញ ចាប់ពីថ្ងៃទី២៨ ខែមេសានេះតទៅ ដោយមានកាលវិភាគ លម្អិត ដូចក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

ក្រសួងបានបន្តឱ្យដឹងថាចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្បែរទីតាំងរោងចក្រ ឬរស់នៅក្នុងភូមិសាស្ត្រខណ្ឌតែមួយនៃរោងចក្រ ដែលខ្លួនបានទៅចាក់ដូសទី១ គឺត្រូវរង់ចាំការចាក់ដូសទី២ នៅតាមទីតាំងរោងចក្រ ដែលបានចាក់ដួសទី១កន្លងមក។

ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្នុងខណ្ឌផ្សេងនៃរាជធានីភ្នំពេញ ឬស្រុកនានានៃខេត្តកណ្ដាលខុសពីទីតាំង រោងចក្រដែលជាំកន្លែងចាក់ដូសទី១ ឬបងប្អូនដែលជាប់ការហាមឃាត់ធ្វើដំណើរ ហើយកំពុងស្នាក់នៅតាមបណ្តាខេត្ត នានា សូមទំនាក់ទំនងមកអនុគណៈកម្មការចំពោះកិច្ចតាមរយៈកម្មវិធីតេឡេក្រាម https://t. me/workervaccination ដើម្បីអនុគណៈកម្មការចំពោះកិច្ចពិនិត្យសម្របសម្រួលកំណត់ទីតាំងថ្មីចាក់ជូន។

ក្រសួងបានបន្តឱ្យដឹងថាចំពោះបងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងដូសទី១ នៅតាមរោងចក នានា រង់ចាំការចាក់វ៉ាក់សាំងដួសទី២ នៅតាមទីតាំងរោងចក្រដដែល ឬនៅទីតាំងថ្មីណាមួយ ដែលសម្របសម្រួលដោយ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងរបស់ក្រសួង ដើម្បីអាចរក្សាគម្លាតសង្គម និងចៀសវាងការទៅប្រមូលផ្ដុំនៅទី តាំងណាមួយច្រើនពេក ដែលអាចបង្ករឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាយថាហេតុ។

   ជាមួយគ្នានេះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានជំនឿយ៉ាង មុតមាំថា បងប្អូនកម្មករនិយោជិត ម្ចាស់រោងចក្រ និងអ្នកពាក់ព័ន្ធទាំងអស់នឹងរួមគ្នាអនុវត្តទៅតាមស្មារតីនៃសេចក្តីជូន ដំណឹងនេះ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner