ប្រជាពលរដ្ឋ ចំនួន៣៨នាក់ រស់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានឲ្យត្រឡប់ទៅលំនៅដ្ឋានវិញហើយបន្ទាប់ពីឃាត់ឱ្យធ្វើចត្តាឡីស័ករយៈពេលចំនួន ១៤ថ្ងៃ

ខេត្តកំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋ រស់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែល ដែលបានព្យាយាមចាកចេញពីភ្នំពេញមកកាន់ស្រុកកំណើតកាលពីមុនអំឡុងពេលបុណ្យចូលឆ្នាំហើយត្រូវបានដាក់ឱ្យ ធ្វើចត្តាឡឺស័កអស់រយៈពេល ១៤ ថ្ងៃ រួចមក នៅរសៀលថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២១ នេះបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីយកសំណាកចំនួន ៣ លើករួច ឃើញអវិជ្ជមានទាំងអស់ នេះបើយោតាមការបញ្ជាក់ពីលោកអនុប្រធានមណ្ឌលចិត្តាឡីស័កកម្រិត២នៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៣មេសានេះ។

 លោក ឡុច វណ្ណនីម អនុប្រធានមណ្ឌលចត្តាឡឺស័កកម្រិត ២ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ប្រជាពលរដ្ឋដែលត្រូវ បានឃាត់ខ្លួន កាលពីអំឡុងមុនចូលឆ្នាំខណៈដែលពួកគាត់ព្យាយាម រត់ចេញពីរាជធានីភ្នំពេញមកកាន់ស្រុកកំណើត នៅស្រុកកំពង់លែង ហើយ ត្រូវបានមន្ទីរសុខាភិបាល ក៏ដូចជាអាជ្ញាធរស្រុកកំពង់លែងឃាត់ខ្លួនដឹកតាមរថយន្តដាក់ឲ្យធ្វើចិត្តាឡីស័ក នៅក្នុងមណ្ឌលកម្រិត២ស្រុកទឹកផុសសរុបមានចំនួន ៣៤ នាក់ (ស្រី១៤នាក់)ក្នុងនោះមានទារកពីរនាក់ផង ។ លោកបានបញ្ជាក់ថាបើគិតត្រឹមថ្ងៃទី ២៣ ខែមេសា នេះពួកគាត់បានធ្វើ ចត្តាឡីស័ក អស់រយៈពេល 16 ថ្ងៃហើយដោយខាងមន្ទីរសុខាភិបាល បានយកសំណាក ពួកគាត់ ទៅពិនិត្យចំនួន៣ លើកគឺអវិជ្ជមានទាំងអស់ ។

 សូមគួររំលឹកផងដែរថា បងប្អូនប្រជាពលរដ្ឋ ទាំង៣៨ នាក់ ខាងលើនេះកាលពីថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២១ បានលួចចេញពីរាជធានីភ្នំពេញ ខណៈដែលទីក្រុងភ្នំពេញត្រូវបានរាំងខ្ទប់ មិនឲ្យ​មានចរាចរណ៍ចេញចូល ហើយបានមកកាន់ស្រុកកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បន្ទាប់មកគាត់ត្រូវបានមន្ទីរសុខាភិបាលក៏ដូចជាអាជ្ញាធរស្រុកធ្វើការឃាត់ខ្លួនដឹកតាមរថយន្តមកដាក់នៅមណ្ឌលចត្តាឡីស័កកំរិត២ ទាំងយប់ហើយបន្ទាប់ពីរស់នៅទីនោះរយៈពេល ១៦ថ្ងៃទើបបានអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅឋានវិញ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner