អាជ្ញាធរអាមេរិកអនុញ្ញាតអោយបន្តការប្រើប្រាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញនាពេលឆាប់ៗនេះ ប៉ុន្តែអមជាមួយការព្រមាន
អាមេរិក៖ និយ័តករសុខាភិបាលកំពូលនៅថ្ងៃសុក្រនេះបញ្ជាក់ថា សហរដ្ឋអាមេរិកអាចបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញបានភ្លាមៗ ដែលនេះជាការបិទបញ្ចប់ការស៊ើបអង្កេតរយៈពេល១០ថ្ងៃមកនេះ ជុំវិញបញ្ហាកំណកឈាមដ៏កម្រ ក្រោយពេលចាក់វ៉ាក់សាំងនេះរួច ។
មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ការសម្រេចឲ្យប្រើវ៉ាក់សាំងរបស់ Johnson & Johnson អាចនឹងត្រូវធ្វើឡើងភ្លាមៗ ប៉ុន្តែវានឹងត្រូវអមជាមួយការព្រមានទៅជាមួយគ្នាផងដែរ ។
ដោយឡែកនៅក្នុងថ្ងៃសុក្រដដែលនេះ គណៈវិនិច្ឆ័យរបស់មជ្ឈមណ្ឌល CDC ក៏បានធ្វើការបោះឆ្នោតផងដែរ ក្នុងសំឡេងគាំទ្រ១០លើ៤ឲ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson អាចប្រើប្រាស់លើមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលវាជាការណែនាំដូចខ្លួនបានដាក់ឲ្យអនុវត្តកន្លងមកនេះដែរ ។ យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ៕ ប្រភព៖ Reuters


