សិស្សសាលាគ្រប់កម្រិតអាចសិក្សាកម្មវិធីបានតាមទូរទស្សន៍ចាប់ពីពេលនេះ

អត្ថបទដោយ៖
Kien Sereyvuth

 សិស្សានុសិស្សទូទាំងប្រទេស អាចសិក្សាពីចម្ងាយបានចាប់ពីថ្ងៃទី២០មេសានេះទៅរយៈការផ្សាយតាមទូរ ទស្សន៍ជាតិនិងទូរទស្សន៍ខ្សែកាបផងទៀត។ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិតនិងផ្សព្វផ្សាយកម្មវិធីនៃការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ សិស្សគ្រប់កម្រិតសិក្សា នៅទូទាំងប្រទេសកម្ពុជា។ គួរបញ្ជាក់ថាកម្មវិធីសិក្សាតាមសាលារបស់សិស្ស ត្រូវបាន ផ្អាកដំណើរការមួយរយៈពេលមកហើយនៅទូទាំងប្រទេសដើម្បីបញ្ចៀស ការឆ្លងនូវជំងឺកូវីដ-១៩ប៉ុន្តែដើម្បី ការ ជម្រុញសិស្សសាលាក្នុងអន្តរកាលនេះ ក្រសួងអប់រំនិងក្រសួងព័ត៌មាន បានសហការគ្នាដែលសិស្សអាចសិក្សា បានតាមរយៈការផ្សាយនៅតាមទូរទស្សន៍សិននាពេលនេះ។
ការផ្សព្វផ្សាយនឹងអាចទស្សនាតាមរយៈ ១.ទូរទស្សន៍ជាតិ កម្ពុជាទី២ «ទទក២ ឬ TVK 2» ដែលជាប៉ុស្តិ៍ ទូរ ទស្សន៍ទើបបង្កើតថ្មី , ២.ទូរទស្សន៍ផ្កាយរណបតេជោឌីធីវី Techo DTV ប៉ុស្តិ៍លេខ២២,  ៣.ទូរទស្សន៍ខ្សែកាបនៅ ទូទាំង២៥រាជ ធានី-ខេត្ត និងតំបន់ទីប្រជុំជន ដែលមានចំនួន៥៥ប៉ុស្តិ៍ថ្មី ផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជា ទទក២ ឬTVK 2។ ក្រៅពីទូរទស្សន៍ សិស្សានុសិស្សក៍អាចចួលទស្សនាបាន តាមរយៈគេហទំព័រមជ្ឈមណ្ឌលសិក្សា តាមយន្តការ អេឡិចត្រូនិករបស់ក្រសួងអប់រំ ដែលមានតំណភ្ជាប់៖ https://elearning.moeys.gov.kh/ (អានថា HTTPS ខឺឡឹន Double Slash អ៊ី Learning, ម៉ូអ៊ីស៍ ដត់ហ្គវ ដត់ ខេអេច្ឆ Slash ។
សិស្សានុសិស្សអាចប្រើ Smartphone ដើម្បីទាញ ប្រើ ប្រាស់ App របស់ក្រសួងព័ត៌មាន។ កម្មវិធីសិក្សានោះ មាន ផ្សាយចាប់ផ្ដើមពីម៉ោង៨ព្រឹកតទៅ និងមានការចាក់ផ្សាយឡើងវិញ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពី ថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីអប់រំកុមារតូច ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner