នគរបាលជាតិទទួលអំណោយសប្បុរសធម៌ក្រុមហ៊ុន GOLDEN LION ENTERTAINMENT ប្រឆាំងវីរុសកូវីដ១៩
ជំនួយមនុស្សធម៌ជាម៉ាស ចំនួន១០ម៉ឺនបន្ទះ រួមនឹងជំនួយឧបត្ថម្ភដទៃទៀតប្រឆាំងនឹងវីរុសកូវីដ១៩ ត្រូវបានប្រ គល់ជួនដល់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ ស្របពេលដែលចំណាត់ការប្រឆាំងវីរុសកូវីដ១៩របស់ រាជរដ្ឋាភិបាលកម្ពុជា បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់។ ពិធីប្រគល់និងទទួល បានប្រព្រឹត្តទៅនៅអគ្គស្នង ការដ្ឋាននគរបាលជាតិក្រោមវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីអគ្គស្នងការដ្ឋាននគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិតនេត សាវឿន។ លោក អ៊ឹង ម៉ាន់ ស៊ុន Ng Man Sun អគ្គនាយកក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន (Golden Lion Entertainment) និងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលនោះ ផងដែរ។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណនិងចាត់ទុកថា ការផ្ដល់ជំនួយ ដល់អគ្គស្នងការដ្ឋាន នគរបាលជាតិនេះ គឺជាកាយវិការមួយដ៏ល្អ ក្នុងការរួមចំណែកប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងគំរាមកំហែងពិភពលោក។ ជំនួយមនុស្សធម៌ប្រគល់ដោយក្រុមហ៊ុនចិននៅថ្ងៃនេះ បានស្របនឹងសេច ក្តីរាយការណ៍ល្អមួយពីក្រសួងសុខាភិបាលដែលបញ្ជាក់នៅថ្ងៃទី២០ ខែមេសានេះថា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត បានជាសះស្បើយ ក្នុងនោះរួមមានបុរសជាតិខ្មែរម្នាក់អាយុ៤៨ឆ្នាំនិងបុរសជាតិបារាំងម្នាក់អាយុ៦៥ ឆ្នាំ។ ការព្យាបាលសះស្បើយបន្ថែមទៀតនៅថ្ងៃនេះ បាននាំឲ្យចំនួន អ្នកជាសះស្បើយកើនឡើងរហូតដល់ ១០៧ នាក់ ហើយពុំមាន ករណីអ្នកឆ្លងជំងឺកូវីដថ្មីទេនៅថ្ងៃនេះ។ គិតមកត្រឹមថ្ងៃច័ន្ទនេះ ចំំនួនអ្នកឆ្លងវីរុសកូវីដ១៩ដែល កំំពុងព្យាបាលក្នុង ប្រទេសកម្ពុជានៅសេសសល់តែ១៥នាក់ទៀតទេ។



