កម្ពុជានៅសល់អ្នកឆ្លងតិចជាងគេបំផុតក្នុងអាស៊ាន

អត្ថបទដោយ៖
Kien Sereyvuth

   ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ការព្យាបាលជាសះស្បើយអ្នកឆ្លងវីរុសកូវីដ១៩ចំនួន២នាក់បន្ថែមទៀត ដែល នាំឲ្យចំនួនអ្នកសេសសល់វីរុសកូវីដគិតត្រឹមថ្ងៃច័ន្ទនេះ មានចំនួនតែ១៥នាក់ទៀតទេ។ សូមជំរាបថាគិតប្រមាណ ១សប្តាហ៍ចុងក្រោយនេះ កម្ពុជាមិនមានអ្នកឆ្លងវីរុសថ្មីកូវីដទៀតនោះទេ និងការឆ្លងស្ថិតក្នុងតួលេខឋិរ១២២ នាក់តាំងពីសប្តាហ៍មុននោះមក។ គិតក្នុងប្រទេសទាំង១០នៅអាស៊ាន កម្ពុជាមានចំនួនអ្នកឆ្លងនាពេលនេះ តិច ជាងគេបង្អស់ដែលនៅសល់តែ១៥នាក់ទៀតប៉ុណ្ណោះក្រោយការព្យាបាលជាចំនួន១០៧នាក់, ចំណែកប្រទេស ឡាវនៅសេសសល់១៧នាក់ ក្រោយការព្យាបាលជាសះចំនួន២នាក់, ចំណែកប្រទេសមីយ៉ាន់ម៉ាដែលទើបនឹង រងការឆ្លងក្រោយគេ មានអ្នកឆ្លងចំនួន១០៧ករណីនិងការស្លាប់៥នាក់ និងមិនទាន់មានការព្យាបាលជាសះ ស្បើយណាម្នាក់នៅឡើយទេ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner