អាជ្ញាធរចាប់ផ្តើមពិនិត្យនិងធ្វើចត្តាឡីស័កដល់កម្មករនិងកម្មការីនី
អាជ្ញាធរចាប់ផ្តើមពិនិត្យនិងធ្វើចត្តាឡីដល់កម្មករនិងកម្មការីនីនានាដែលបានវិលត្រឡប់មមកពីតាមបណ្តាខេត្ត វិញក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ យោងតាមរដ្ឋបាលរាជធានីភ្នំពេញ កម្មករនិងកម្មកា រីនីយ៉ាងហោចប្រមាណ ១ម៉ឺន៥ ពាន់៧២៦នាក់ ត្រូវគេស្រង់ស្ថិតិបញ្ជាក់ថាទើបវិលត្រឡប់ពីខេត្តចូលមករាជធានី ភ្នំពេញវិញក្រោយពិធី បុណ្យចូលឆ្នាំខ្មែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់មុននេះថាកន្លែងសម្រាប់ធ្វើចត្តាឡីស័កសម្រាប់ មនុស្ស ១ម៉ឺន ៥ពាន់៧២៦ នាក់ ត្រូវបានគេត្រៀមរៀបរវាងពី៣០ទៅ៣៥ទីតាំងក្នុងខណ្ឌចំនួន៦ ដែលខ្លះនឹង ស្ថិតក្នុងសាលា បឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្តិបានបញ្ជាក់បន្ថែមទៀតជុំការចាប់ផ្តើមពិនិត្យនិងការធ្វើចត្តាឡីស័កដល់បណ្តាកម្មករទាំងឡាយ ប្រាប់ បណ្តាញសារព័ត៌មានក្នុងសន្និសីទកាសែតថ្ងៃ ទី២០មេសានេះ ។
កម្ពុជាក្នុងការចាត់វិធានការទប់ស្កាត់ប្រឆាំងវីរុសកូវីដ១៩ មិនមានមនុស្សណាម្នាក់បានបាត់បង់ជីវិតទេ។ ចំណែក ករណីឆ្លង១២២ករណី ក៏ត្រូវបានព្យាបាលជាសះស្បើយចំនួន១០៧នាក់ និងនៅសេសសល់១៥នាក់ ចុងក្រោយ ទៀតដែលកំពុងទទួលការព្យាបាល។ កាលពីរសៀលថ្ងៃអាទិត្យទី១៩មេសា អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានចុះទៅកាន់វិទ្យាល័យជម្ពូវ័ន្តនិងបានបញ្ជាក់ការយកកន្លែងវិទ្យាល័យនេះ ជាកន្លែងមួយក្នុងចំណោម កន្លែងនានាក្នុងការធ្វើចត្តាឡីស័កសម្រាប់កម្មករ ។
រដ្ឋលេខាធិការក្រសួងការងារ លោកហេង សួរ បានថ្លែងបញ្ជាក់ប្រាប់នៅថ្ងៃច័ន្ទនេះដែរថា គិតមកដល់រសៀល ថ្ងៃទី២០ មេសា នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រដ្ឋាបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទេព្យស្ម័ក្រចិត្តសម្តេចតេជោ បានធ្វើការ ពិនិត្យសុខភាពជូនកម្មករ កម្មការីនី ដែលបានឈប់ក្នុងអំឡុងពេលចូលឆ្នាំខ្មែរកន្លងមកនេះ បាន ជាង ១ពាន់ នាក់ នៅទីតាំងពិនិត្យសុខភាពចំនួន ១០ កន្លែង ។ ក្រៅពីទីតាំងពិនិត្យសុខភាពទាំង ១០ កន្លែងនោះ គេបានរៀបចំនូវកន្លែងធ្វើចត្តាឡីស័ក ចំនួន ៣ កន្លែង គឺនៅវិទ្យាល័យជម្ពូវ័ន, វិទ្យាល័យឬស្សីកែវ និងអនុវិទ្យាល័យគោកបញ្ជាន់ ដែលកន្លែងទាំង៣ នោះនឹង អាចដាក់កម្មករ កម្មការីនី បានចំនួនជាង ២ពាន់នាក់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅបានបញ្ជាក់ ដែរថាអាចមានកម្មករនិយោជិតខ្លះ ដែលបានមកពិនិត្យសុខភាព បានបន្តទៅធ្វើចត្តាឡីស័កនៅតាមផ្ទះផ្ទាល់ខ្លួន ឬនៅតាមផ្ទះជួលរបស់ពួកគេផងដែរ។


