រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លាតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣០គ្រួសារ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់បឹងកេងកងទី២(១៣០គ្រួសារ) និងសង្កាត់សង្កាត់ទំនប់ទឹក (៣០០គ្រួសារ) នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងលោកចៅសង្កាត់ ។
អំណោយរួមមាន៖
-អង្ករ ២៥គីឡូ
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-ត្រីខ ០១យួរ
-មី ០១កេស
-បន្លែស្រស់ ១ថង់។ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕