ឯកឧត្តម ម៉ាន់ ឈឿន នាំយកអំណោយសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
ភ្នំពេញ៖ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងលោកអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងរៀបចំឧបត្ថម្ភអំណោយប្រកបដោយព្រហ្មវិហារធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ។
នាឱកាសនោះ ឯកឧត្តមបានសំណូមពរដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តន៍វិធានការណ៍ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយ ៖ គ្រី សម្បត្តិ



