ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២

ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២​ ក្រោមមូលនិធិ​ស្ថានទូតអាមេរិកដេីម្បីអភិរក្សវប្បធម៌​ (២០២០-២០២១) ក្រុមការងារបច្ចេកទេសរបស់នាយដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានសម្រេចការងារមួយចំនួនដូចខាងក្រោម៖

  • ស្ដារប្រព័ន្ធផ្លូវទឹក និងលើកតម្លៃតួនាទីប្រព័ន្ធផ្លូវទឹកបុរាណឡើងវិញចំនួន២ កន្លែង មួយកន្លែងស្ថិតនៅខាងលិចក្បាលនាគ គោបុរៈទី៥ ដោយរៀបចំជាប្រឡាយឥដ្ឋ មានទំហំទទឹង ១មែត្រ បណ្ដោយ ២៨ម៉ែត្រ ជម្រៅ៨០សង់ទីម៉ែត្រ និងរៀបចំដាំស្មៅហើយរួចរាល់​ និងមួយកន្លែងទៀតនៅទីតាំងចុងខាងជើងឈាងខាងលិចជណ្តើរបុរាណ មានទំហំទទឹង ១ម៉ែត្រ បណ្ដោយ ២៣ម៉ែត្រ ជម្រៅ៨០សង់ទីម៉ែត្រ ក្នុងនោះដែរក្រុមការងារបានរៀបចំប្រឡាយឥដ្ឋប្រវែង២៨ ម៉ែត្រ និងរៀបប្រព័ន្ធស្ទាក់សម្រាមបន្តពីប្រឡាយឥដ្ឋ ១កន្លែង និងមួយកន្លែងទៀតនៅផ្នែកខាងលិចជណ្ដើរថ្នាក់ទី២៦ ដើម្បីប្រមូលទឹកភ្លៀងដែលហូរពីផ្នែកខាងលើជណ្តើរអោយហូរទៅប្រឡាយដែលបានរៀបចំនៅផ្នែកខាងក្រោម
  • ជីកប្រឡាយថ្មីមួយកន្លែងមានប្រវែង៥៦ ម៉ែត្រនៅទិសខាងជើងជណ្តើរបុរាណជើង ដើម្បីរំដោះ និងប្រមូលទឹកភ្លៀងពីផ្នែកខាងក្រោមជណ្តើរអោយហូរទៅកាន់ប្រឡាយធម្មជាតិ
  • ជួសជុលចម្លាក់តោចំនួន១ និងចម្លាក់គុជសីហ៍ ចំនួន១បានរួចរាល់
  • ជួសជុលបង្កាន់ដៃជណ្ដើរនៅថ្នាក់ទី៥បានរួចរាល់
  • ជួសជុល និងពង្រឹងគ្រឹះជណ្តើរបុរាណថ្នាក់ទី៤រួចរាល់
  • អភិរក្ស និងជួសជុល ជណ្តើរថ្នាក់ទី៣ រួចរាល់
  • កំពុងបន្ដការងារជួសជុលនៅថ្នាក់ទី២,ទី៣,ទី៤ បន្ដទៀត។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner