តូយូតាតាកូមា ប្រលះជាមួយនិងរែងជើរ បន្តទៅបុកទួរីស១គ្រឿងទៀត រងរបួសធ្ងន់ស្រាល៥នាក់
កណ្ដាល៖ រថយន្តចំនួន០៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យខូចខាត និងរងរបួសធ្ងន់ស្រាលមនុស្សប្រុសស្រីចំនួន៥នាក់។ដោយហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣៦នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២១-២២ ត្រង់ចំណុចមុខឡឥដ្ឋព្រាបកុយ ស្ថិតនៅក្នុងភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក តាកូមា ពណ៍ទឹកមាសពាក់ផ្លាកលេខភ្នំពេញ 2AT 37.57 បើកបរដោយឈ្មោះ ហ៊ត់ តៃហឿន ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ291Cផ្លូវ43BTភូមិសន្សំកុសល់២ សង្កាត់បឹងទំពុនខ័ណ្ឌមានជ័យ រាជធានីភ្នំពេញហើយ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៍បានបត់ឆ្វេងទៅលិចស្របពេលនោះក៍មានរថយន្តមួយគ្រឿងទៀតម៉ាកRANGER ពណ៍ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2AV.95.82 បើកបរដោយឈ្មោះ សូត្រ សុធារ័ត្ន ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១១16ផ្លូវលេខ01ភូមិបឹងឈូកសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលធ្វើដំណើរពីត្បូងទៅជើង(ស្របទិសគ្នា) ហើយបានមកបុករថយន្ត តាកូមាដែលបត់ឆ្វេងខាងលើ បណ្ដាលអោយរថយន្តតាកូម៉ា ខ្ទាតទៅដល់ខាងលិចដែលជាកន្លងផ្លូវសំរាប់ចរាចរមកពីទិសខាងជើង ស្របពេលនោះដែរក៍មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX300មួយគ្រឿងពណ៍សពាក់ផ្លាកលេខភ្នំពេញ 2P.10.89 បើកបរដោយឈ្មោះ ងិន សុខនឿន ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិក្ដីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ដោយមានរួមដំណើរចំនួន៤នាក់ ។

ប៉ូលិសបសនបន្តថា: ១-ឈ្មោះ ខន សុភា ភេទស្រី អាយុ២៣ឆ្នាំមានទីលំនៅភូមិ សង្កាត់ព្រែកភ្នៅខ័ណ្ឌព្រែកភ្នៅរាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រីអាយុ៣២ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ចុងឃ្នៀត ក្រុងសៀមរាប ខេត្តសៀមរាប។ ៣ ឈ្មោះ ម៉ា ស៊ុគូជិ ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសង្កាត់ចតុមុចខ័ណ្ឌចំការមនរាជធានីភ្នពេញ។ ៤ ឈ្មោះ ហុិ កាវ៉ាស៊ីកា ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសង្កាត់ចតុមុខខ័ណ្ឌចំការមនរាជធានីភ្នំពេញ។ ធ្វើដំណើរពីជើងទៅត្បូង(ពីសៀមរាបទៅភ្នំពេញ) ហើយបានមកបុករថយន្តតាកូមាដែលខ្ទាតឆ្លងផ្លូវមកពីទិសខាងកើត បណ្ដាលអោយរបួសស្រាលដល់អ្នកបើកបររថយន្តតាកូមាឈ្មោះ ហ៊ត់ តៃហឿន និងរបួសស្រាលដល់អ្នករួមដំណើរនៅក្នុងរថយន្តលុចស៊ីសRX300 ចំនួន៤នាក់គឺឈ្មោះ ខន សុភា ហេង ស្រីម៉ៅ ម៉ា ស៊ុគូជិ និងឈ្មោះហិ កាវ៉ាស៊ីកា ហើយបានបញ្ចូនទៅព្យាលនៅពេទ្យភ្នំពេញ។

ក្រោយពីទទួលព័ត៌មាន កំលាំងប៉ុស្តិព្រែកអញ្ចាញ និងកំលាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ នៅកន្លែងកើតហេតុ និង វាស់វែង ហើយបានយករថយន្តទាំង៣ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។

ប៉ូលិដបានបញ្ជាក់ថា: បើយោងតាមសេចក្ដីសន្និដ្ឋាន ដោយអ្នកបើកបររថយន្តតាកូមាបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ថ ។ រីឯរថយន្តRANGERបើកបរលឿនក្នុងទីប្រជុំជនមិនប្រុងប្រយ័ត្ន ៕ ដោយ៖ ខាត់ សុខឿន
