មេរោគ Covid-19 ផ្តាច់ជីវិតជំនួយការកំពូលរបស់ប្រធានាធិបតីនីហ្សេរីយ៉ា

អត្ថបទដោយ៖
Kien Sereyvuth

នីហ្សេរីយ៉ា៖ វីរុស Covid-19 បានសម្លាប់ជីវិតលោក ម៉ាឡាម អាប់បា ឃីយ៉ារី ដែលជាជំនួយការកំពូលរបស់ប្រធានាធិបតីនីហ្សេរីយ៉ា លោក ប៊ូហារី នេះបើតាមសារព័ត៌មានសុីនហួ ដកស្រង់ប្រភពពីអាជ្ញាធរសុខាភិបាលនីហ្សេរីយ៉ា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

លោក ម៉ាឡាម អាប់បា ឃីយ៉ារី វ័យខ្ទង់៧០ឆ្នាំរូបនេះ គឺជាមនុស្សដ៏ជិតស្និទ្ធម្នាក់របស់ប្រធានាធិបតីនីហ្សេរីយ៉ា លោក ប៊ូហារី ។ សូមជម្រាបថា លោក ម៉ាឡាម អាប់បា ឃីយ៉ារី ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 បន្ទាប់ពីលោកត្រឡប់មកពីទស្សនកិច្ចផ្លូវការមួយ នៅប្រទេសអាល្លឺម៉ង់ កាលពីដើមខែមីនាកន្លងទៅនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner