លោក ប្រាយុទ្ធ ចាន់អូចា ស្នើឱ្យមហាសេដ្ឋី២០រូបដើរតួនាទីសំខាន់ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិ ដែលរងគ្រោះដោយសារជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា មហាសេដ្ឋីថៃគឺជាមនុស្សមានឥទ្ធិពលនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេស ហើយមហាសេដ្ឋីមួយចំនួន គឺជាប់ជាអ្នកមានបំផុតនៅក្នុងពិភពលោកផងដែរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

អំឡុងពេលថ្លែងសារតាមរយៈកញ្ចក់ទូរទស្សន៍ លោក ប្រាយុទ្ធ បាននិយាយទៀតថា លោកស្នើឲ្យពួកគេ (មហាសេដ្ឋី) ដើរតួនាទីសំខាន់ ក្នុងការធ្វើការងារជាមួយគ្នា ដើម្បីជួយប្រទេសជាតិដែលកំពុងជួបការលំបាក ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ ថាតើលោកចង់ឲ្យជួយអ្វីនោះទេ ដោយគ្រាន់តែនិយាយថា លោកនឹងផ្ញើលិខិតចំហមួយ ទៅកាន់មហាសេដ្ឋី២០រូបនាសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ប្រទេសថៃមានអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់២.៧០០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ពាន់៦៨៩នាក់ ហើយសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះបានទទួរងយ៉ាងដំណំ ដោយសារតែការខាតបង់នៃពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការដាក់កំហិតនៃការធ្វើដំណើរនៅក្នុងប្រទេសមានភាពធ្ងន់ធ្ងរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner