លោក ស៊ីនហ្សូ អាបេ ស្នើឱ្យផ្តល់ប្រាក់ជូនពលរដ្ឋគ្រប់រូបចំនួន៩៣០ដុល្លារ ចំពេល ខណៈជប៉ុនទើបប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

ជប៉ុន៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន១០ម៉ឺនយ៉េន ឬស្មើនឹង៩៣០ដុល្លារ ដល់ប្រជាជនជប៉ុនគ្រប់រូប ដែលបានរងគ្រោះដោយផ្ទាល់ដោយសារជំងឺ COVID-19 នេះបើតាមការប្រការរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅទី១៨ ខែមេសា ឆ្នាំ២០២០ ។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក ថារ៉ូ អាសូ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមផ្តល់ថវិកាទាំងនោះទៅដល់ប្រជាពលរដ្ឋគ្រប់រូប នៅដើមខែ ឧសភា ខាងមុខនេះ ។

សូមបញ្ជាក់ថា ការប្រកាសផ្តល់ថវិកាខាងលើនេះ បានកើតមានឡើងក្រោយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចប្រកាសដាក់ប្រទេសទាំង មូលទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាលនៅឡើយនោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner