ប្រាសាទវិហារចន្ទ

ប្រាសាទវិហារចន្ទ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រាសាទនេះស្ថិតនៅជើងភ្នំបាភ្នំ ហើយមានរឿងរ៉ាវប្រវត្តិសាស្ត្រទាក់ទងទៅនឹងរជ្ជកាលអាណាចក្រនគរភ្នំ ក្នុងសតវត្យទី១ដល់ទី៦។ ប្រាសាទបុរាណនេះបានកសាងឡើងមុនសម័យអង្គរ(ក្នុងស.វទី៦ និងដើមស.វទី៧) អំពីថ្មភក់ និងថ្មបាយក្រៀម។

លោកតាបសភ្នំតូច(លោកឃុត ច័ន្ទប៊ុនធឿន)បានប្រាប់ថា បាភ្នំ/ភ្នំធំគឺជាបណ្តុំភ្នំច្រើរួមមានៈ ភ្នំសំពៅ ភ្នំដើមជ្រៃ ភ្នំបញ្ចា ភ្នំខ្ចងសាំង ភ្នំអាង(ទឹក) ភ្នំយាយទូលកញ្ច្រែង-លោកតាទូលឈ្នាង និងភ្នំផែនដី(ភ្នំចេតិយ)ដែលខ្ពស់ជាងគេដែលមានរូង២ ទៅ៣ជាន់។ ស្តេចព្រះហ្លួងកនបានធ្លាប់មករៀនវិជ្ញាគុណពូកែៗនៅទីនេះ (បាភ្នំ)។ ភ្នំទាំងអស់សុទ្ធតែមានរូង (រូងខ្លះជារូងអាថ៌កំបាំង ឬរូងអ្នសច្ចំ)។ រូងភ្នំនាគនៅបាភ្នំផុសនៅរូងភ្នំមេដែង ដែលស្តេចនាគនោះ គេហៅថាព្រះមាតាលីវយី។ លោកតាផ្តាំថា សូមប្រយ័ត្ន កុំឱ្យខុសមាត់ ខុស.ក ពេលដើរព្រៃភ្នំ។ បារមីភ្នំតាមថែគ្រោងមនុស្សដែលគិតផលប្រយោជន៍រួមជាធំ។

សូមបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី និងបារមីទឹកដីនគរភ្នំជួយតាមថែរក្សាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យជួបតែអាយុយឺនយូរ មានលាភ និងមានជ័យ កុំបីឃ្លាងឃ្លាតឡើយ

ប្រភព៖ Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner