សប្បុរសជន បន្តផ្ដល់ជំនួនស្បៀងជូនពលរដ្ឋមានជីវភាពខ្វះខាត ២៧២គ្រួសារ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ តាមរយៈ អធិការនគរបាលខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច បាននាំយកអំណោយសប្បុរសធម៌ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧២គ្រួសារ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫ្សីកែវ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងគ្រាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាល ។

អំណោយដែលចែកជូនពលរដ្ឋខ្វះខាតទាំង ២៧២គ្រួសារនេះ បានផ្ដល់តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដោយក្នុងម្នាក់ៗ ទទួលបាន៖
-អង្ករ ១០គីឡូក្រាម
-ត្រីខ ១០កំប៉ុង
-សាច់ក្រក ០១គីឡូក្រាម
-មី ០១កេស ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner