លោកជំទាវ ម៉ែន សំអ៉ីន បាននាំយកអំណោយ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនមន្ទីរពេទ្យចំនួន ០៥ នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

លោកជំទាវ ម៉ែន សំអ៉ីន ទីប្រឹក្សា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារ បាននាំយកអំណោយជាទឹកដោះគោ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនមន្ទីរពេទ្យចំនួន ០៥នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអ៉ីន ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ នូវក្តីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះក្រុមគ្រួពេទ្យទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ រយៈកាលកន្លងមក ។

មន្ទីរពេទ្យដែលបានទទួលអំណោយនោះរួមមាន ៖ ទី១. មន្ទីរពេទ្យហ្លួងម៉ែ ទី២. មន្ទីរពេទ្យគន្ធបុប្ផា ទី៣. មន្ទីរពេទ្យកុមារជាតិ ទី៤. មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និង ទី៥. មន្ទីរពេទ្យជ័យជំនះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner