វ៉ាក់សាំងកូវីដជំនួយរបស់ចិន ៥០ម៉ឺនដូស បញ្ជូនដល់មីយ៉ាន់ម៉ា
អត្ថបទដោយ៖
លន់ សារ៉ាត
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិនត្រូវបានបញ្ជូនទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ាហើយ កាលពីថ្ងៃអាទិត្យ ទី២ ឧសភា ២០២១។
ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ាបានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងនេះនឹងជួយការពារអាយុនិងសុខភាពប្រជាជនមីយ៉ាន់ម៉ា និងប្រយុទ្ធនឹងជំងឺវីរុសនេះ។
ប្រភពបានបន្ថែមទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ចិននិងមីយ៉ាន់ម៉ាមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងមានប្រសិទ្ធិភាព ក្នុងនោះ មិនត្រឹមផ្តល់ជាថ្នាំនិងឧបករណ៍សម្ភារៈទេ ប៉ុន្តែថែមទាំងបញ្ជូនក្រុមជំនាញការវេជ្ជសាស្ត្រទៅមីយ៉ាន់ម៉ា ទប់ស្កាត់ជំងឺកូវីដ១៩ទៀតផង៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ