ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនអាហារូបករណ៍ បាននាំយកអំណោយ ជូនដល់ ស.ស.យ.ក និងកងកម្លាំងមានសមត្ថកិច្ចអនុវត្តន៍ច្បាប់បិទខ្ទប់នៅរាជានីភ្នំពេញនៅក្នុងខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
ធី ដា

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២ )បានដឹកនាំ អនុប្រធាន អគ្គលេខាធិការង និងសមាជិកសមាជិកានៃក្រុមការងារសម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានសួរចុះសុខទុក្ខដល់ឯកឧត្តម ព្រាប ម៉ាណែល អភិបាលរងខណ្ឌនិងប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងកងកម្លាំងមានសមត្ថកិច្ចខណ្ឌពោធិសែនជ័យដែលអនុវត្តច្បាប់បម្រាមគោចរក្នុុងអំឡុងពេលបិទខ្ទប់រាជានីភ្នំេពេញ និងក្រុង តាខ្មៅនៃខេត្តកណ្តាលតាមសេចក្តីសម្រចរបស់រាជរដ្ឋាភិបាលនារសៀលថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១។

ឆ្លៀតក្នុងឱកាស ចុះបំពេញភារកិច្ច ឯកឧត្តម បណ្ឌិតសុខ ប្រសិទ្ធិក្នុងនាមថ្នាក់ដឹកនាំសម្ពន្ធយុវជនអាហារូបករណ៍ (ស ២) បាន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់ យុវជន(សសយក )និងកងកម្លាំងមានសមត្ថកិច្ច ខណ្ឌ ពោធិ សែនជ័យ រួមមាន៖ -អង្ករ ១០០ គីឡូ ,ទឹកសុទ្ធ ១០កេស ,ទឹកក្រូច ៥កេស , បាកាស ២កេស ,ត្រី ខ ២កេស គោជល់ ៣កេស ,ថវិកា៥លានរៀល។

ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ បានណែនាំ ដល់អាជ្ញាធរដែនដីកងកម្លាំងកំពុងឈរជើងបំពេញការងារក្នុងអំឡុងពេលអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់បងប្អូនក្នុងមូលដ្ឋានពង្រឹងវិន័យ សណ្ដាប់ធ្នាប់ តាម ដងផ្លូវឱ្យបានល្អដោយគោរពតាមបទបញ្ជាវិធានការនានារបស់រាជរដ្ឋាភិបាលនិងវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាល ។

កងកម្លាំងសមត្ថកិច្ចត្រូវសហកាជាមួយអាជ្ញាធរ ជួយរៀបចំសណ្ដាប់ធ្នាប់ប្រជាពលរដ្ឋ និង បង្កលក្ខណៈងាយស្រួល ដល់ក្រុម គ្រូពេទ្យ កងទព័បំពេញការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឱ្យបានឆាប់រហ័សដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។បង្កើនការជួយអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋហាមដាច់ខាតកុំឱ្យឆ្លងកាត់ធ្វើដំណើរ ចូលទៅតំបន់ ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការ ចម្លងជំងឺ កូវីដ១៩ បើមិនចាំបាច់កុំអោយ គាត់ចេញពីផ្ទៈ ។

ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ បានសម្ដែងនូវ ការកោតសសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចំណាយកម្លាំងកាយចិត្តមិនគិតពីការនឿយហត់ទាំងយប់ទាំងថ្ងៃមិនមានពេលវេលាគ្រប់គ្រាន់នៅជួបជុំក្រុមគ្រួសារដោយសារជាប់ភារកិច្ចឈរជើងតាមគោលដៅភូមិសាស្រ្តរបស់ខ្លួនដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យខានតែបាននូវវិធានការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីកាត់បន្ថយឱ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ដ៍កាចសាហាវនេះចូលក្នុងសហគមន៍បន្តទៅទៀត។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner