បុគ្គលិកសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅក្នុងស្រុកទាំង៣ និងសាខាទាំង៤ទីតាំងនៅក្នុងក្រុងបាត់ដំបងជាង១០០នាក់ តាមរយៈការយកសំណាក និងធ្វើតេស្តរហ័ស លទ្ធផល “អវិជ្ជមាន”ទាំងអស់

អត្ថបទដោយ៖
Kien Sereyvuth

    មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹង តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ ការយកវត្ថុសំណាកបុគ្គលិកសាខាក្រុមហ៊ុនវីរៈប៊ុនថាំ ទាំង៤សាខានៅក្នុងក្រុងបាត់ដំបង ចំនួន៨៧នាក់ (ស្រី៣៥នាក់) និងនៅសាខាតាមបណ្តាស្រុកទាំង៣(ស្រុកកំរៀង ភ្នំព្រឹកនិងស្រុកសំពៅលូន) ចំនួន៣១នាក់ (ស្រី១៣នាក់) ជាលទ្ធផលតេស្តរហ័ស “អវិជ្ជមាន”ទាំងអស់។

      ផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរដដែលនេះ ក៏បានឲ្យដឹងនៅយប់ថ្ងៃទី០២ និងថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២១ នេះបានបង្ហាញថា៖ការអនុវត្តយុទ្ធសាស្ត្ររហ័ស ៤  គឺ៖រហ័ស រកឱ្យឃេីញ  រហ័សដាក់នៅដោយឡែក  រហ័សរាយការណ៍ និងរហ័សពិនិត្យ -ព្យាបាល។ ក្នុងនោះសកម្មភាពយកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន  វីរៈ  ប៊ុនថាំ  ចំនួន៤សាខា  (ផ្សារថ្មី   ផ្សារបឹងឈូក ផ្សារលើ  និង ផ្សារភូ ពុយ ) នៅក្រុងបាត់ដំបង  បានចំនួន  ៨៧នាក់  (ស្រី  ៣៥នាក់)  ដែលទាក់ទងទៅនឹងករណីរកឃេីញវិជ្ជមានកូវីដ-១៩  ដោយតេស្តរហ័ស  លើបុគ្គលិកបើកបរដឹកទំនិញក្រុមហ៊ុននេះពីក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានេជ័យ  ដោយក្រុមឆ្លេីយបបន្ទាន់ខេត្តបៃលិន ។ ដែលភាគច្រេីនពួកគាត់បានស្ម័គ្រចិត្តមកធ្វើតេស្តដោយខ្លួនឯង។

      ដោយឡែក សំណាកពាក់ព័ន្ធ នឹងករណីនេះ  មានចំនួន  ៣១នាក់ (ស្រី  ១៣នាក់)ត្រូវបានបញ្ជូនមកពី ស្រុកសំពៅលូន  ចំនួន ៧ នាក់  (ស្រី៣នាក់) , ស្រុកភ្នំព្រឹក  ចំនួន ១០នាក់  (ស្រី ៥នាក់)  និងស្រុកកំរៀង  ចំនួន ១៤នាក់  (ស្រី ៥នាក់)។

      ក្នុងផេកផ្លូវការរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖  ករណីវិជ្ជមានដោយតេស្តរហ័សនេះ នឹងត្រូវបញ្ជាក់ដោយតេស្ត GyneXpertនៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង  នៅយប់ថ្ងៃទី០២ខែឧសភានេះនិងនៅព្រឹកថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១ បានបញ្ជាក់ថា៖ សំណាកបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំចំនួន ៨៧ (ស្រី ៣៥នាក់) ពាក់ព័ន្ធនឹងករណីអ្នកបើកបររថយន្តដឹកទំនិញនិងបញ្ញើ របស់ ក្រុមហ៊ុននេះ ដែលបានរកឃើញ វិជ្ជមានកូវីដ-19 ដោយតេស្តរហ័សនៅខេត្តប៉ៃលិន ត្រូវបានពិនិត្យ និងបញ្ជាក់លទ្ធផលជាថ្មី ដោយម៉ាស៊ីន GyneXpert នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គឺ “អវិជ្ជមាន” (Negative) ទាំងអស់ រួមទាំងអ្នកបើកបរនេះផងដែរ៕​( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner