ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្តាល ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០នាទី កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅត្រង់ចំណុច បន្ទប់ជួលលេខ១៧ របស់ឈ្មោះ ច័ន្ទ-បញ្ញា ភូមិកំពង់សំណាញ់០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្តីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោ ច័ន្ទ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សព្វថ្ងៃរស់នៅភូមិកំពង់សំណាញ់០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ ២-ឈ្មោះ ខន ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបរ ។ ៣-ឈ្មោះ រុន ណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ។

វត្ថុតាងដកហូតរួមមាន ៖

-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០៤កញ្ចប់
-ទូរស័ព្ទម៉ាក ZOPO ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner