នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ចាញ់ការបោះឆ្នោតដ៏កម្រនៅរដ្ឋសំខាន់មួយ ស្របពេលជំងឺ Covid-19 កំពុងឆ្លងរីករាលដាលយ៉ាងគំហុក
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចាញ់ក្នុងការបោះឆ្នោតដ៏កម្រនៅក្នុងរដ្ឋដ៏សំខាន់មួយ ដែលបង្ហាញឲ្យពីសញ្ញានៃអ្នកគាំទ្របានថយចុះជំនឿរបស់ពួកគេលើភាពដឹកនាំរបស់លោក ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ដែលបានកំពុងឆ្លងរាតត្បាតប្រទេសមួយនេះយ៉ាងធ្ងន់ធ្ងរបំផុត ។
លោក ណារិនដ្រា ម៉ូឌី ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើនសន្ធឹកសន្ធាប់កាលពីថ្ងៃអាទិត្យម្សិលមិញ នៅរដ្ឋ West Bengal ដែលជារដ្ឋដ៏សំខាន់មួយ ក្នុងចំណោមរដ្ឋសំខាន់ៗមួយចំនួនតូចសម្រាប់គណបក្ស Bharatiya Janata (BJP) របស់លោកដែលកំពុងកាន់អំណាច ។ ផ្ទុយទៅវិញ លោកស្រី Mamata Banerjee ជាអ្នកនយោបាយលេចធ្លោម្នាក់ និងជាអ្នករិះគន់ដ៏ខ្លាំងៗលើលោក ម៉ូឌី បានឈ្នះអាណត្តិទី៣ជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីប្រចាំរដ្ឋនេះ ។ លទ្ធផលនៅរដ្ឋ West Bengal បង្ហាញថា លោកស្រី Banerjee បានឈ្នះដាច់តែម្តងគឺទទួលបាន២១៦កៅអី ក្នុងចំណោមកៅអីសរុប២៩៤ ។
គួរបញ្ជាក់ថា ការបរាជ័យរបស់លោក ម៉ូឌី ខាងលើនេះ ត្រូវបានគេជឿជាក់ថា បណ្តាលមកពីចំណាត់ការធូររលុងក្នុងការទប់សស្កាត់ជំងឺកូវីដ១៩ ដែលរយៈពេលពីរសប្តាហ៍ចុងក្រោយនេះផ្ទុះឡើងខ្លាំងបំផុត។ ក្រៅពីនេះ ប្រជាជនក៏ប្រហែលជាមិនពេញចិត្តនឹងនយោបាយប្រឆាំងនឹងមូស្លីម ដែលបែកបាក់គ្នារបស់គណបក្ស BJP នៅក្នុងរដ្ឋ Bengal ៕ ប្រភព៖ Reuters


