ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់៤ម៉ឺនគ្រួសារទៀត បានទទួលស្បៀងក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ

ភ្នំពេញៈរយៈពេលពីរថ្ងៃចុងក្រោយជាប់គ្នានេះអាជ្ញាធររាជធានី បានបញ្ជូនស្បៀងទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត។ ក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងកម្លាំងទាហានជើងគោក និងអង្គរក្សផងដែរ។ គិតមកដល់ពេលនេះស្បៀងប្រមាណជាង២៦ម៉ឺន៤ពាន់៤០២កញ្ចប់ហើយ ត្រូវបានដឹកទៅជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យថ្ងៃទី៤ខែឧសភានេះថា នៅថ្ងៃទី៣ និង០៤ឧសភានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងទៅចែកជូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត។
តាមការបញ្ជាក់របស់មន្រ្តីរូបនេះគឺស្បៀងដែលចែកជូនប្រជាពលរដ្ឋក្រីក្រីរយៈពេលពីរថ្ងៃនេះ មាននៅខណ្ឌមានជ័យចំនូន១៤.៧០០គ្រួសារ, ពោធិ៍សែនជ័យចំនួន១៣.៧០០គ្រួសារ, ខណ្ឌសែនសុខ១.៣០០, ខណ្ឌព្រែកព្នៅ១.០០០គ្រួសារ ,ខណ្ឌឬស្សីកែវចំនួន២.០០០គ្រួសារ, ខណ្ឌជ្រោយចង្វារ ១.០០០គ្រួសារ, ខណ្ឌដូនពេញ៩០០គ្រួសារ, ខណ្ឌ៧មករា ១.០០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ, ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌច្បារអំពៅ៨០០គ្រួសារ ,ខណ្ឌកំបូល១.២០០គ្រួសារ និងក្រុមការងារចំនួន៥០០។ ក្នុងចំនួននេះក៏មានការជួយឧបត្ថមចំពោះកងកម្លាំងទាហានជើងគោក និងអង្គរក្សផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី។ អំណោយមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner