ខេត្ត៣ទៀត ត្រូវក្រសួងសុខាភិបាលកំណត់ ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

អត្ថបទដោយ៖
ធី ដា

យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ឧសភាឆ្នាំ២០២១ បានកំណត់ខេត្ត៣បន្ថែមមួយទៀតរួមមានខេត្តកំពង់ចាម តាកែវ និងខេត្តកំពង់ស្ពឺ ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ សេចក្ដីជូនដំណឹងនោះ តម្រូវឲ្យបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងខេត្តទាំង៣ ត្រូវអនុវត្តនូវការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាកាតព្វកិច្ច ដែលបានកំណត់ក្នុងប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវដី-១៩ ក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទណ្ឌកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តទាំងនោះ។ ជារួមគិតត្រឹមថ្ងៃទី៣ឧសភាឆ្នាំ២០២១ រាជធានី និងខេត្តចំនួន១០ហើយ ដែលត្រូវបានកំណត់ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តព្រៃវែង, ខេត្តសៀមរាប,ខេត្តស្វាយរៀង,ខេត្តបន្ទាយមានជ័យ,តាកែវ, កំពង់ចាម និងកំពង់ស្ពឺ។

យោងតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា អំពើមិនអនិវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសម្រាប់បុគ្គលត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ពី២សែនរៀលទៅ១លានរៀល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner