រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសហាមឃាត់ការប្រើទូរទស្សន៍ផ្កាយរណប ហើយព្រមានថា អ្នកល្មើសនឹងត្រូវពិន័យជាប្រាក់ និងជាប់ពន្ធនាគារ

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានប្រកាសហាមឃាត់លើការប្រើឧបករណ៍ទទួលសញ្ញាទូរទស្សន៍ផ្កាយរណប ដោយថា ការផ្សព្វផ្សាយមកពីក្រៅប្រទេស គឺការគំរាមកំហែងដល់សន្តិសុខជាតិ ហើយព្រមានដាក់ពន្ធធនាគារនរណាដែលរំលោភវិធានការនេះ ។
ទូរទស្សន៍រដ្ឋ MRTV បានចេញផ្សាយថា ទូរទស្សន៍ផ្កាយរណបលែងស្របច្បាប់ទៀតហើយ… នរណាដែលរំលោភច្បាប់ទូរទស្សន៍ និងវីដេអូ ជាពិសេសអ្នកប្រើចានផ្កាយរណប នឹងត្រូវផ្តន្ទាទោសជាប់ពន្ធធនាគារ១ឆ្នាំ ហើយផាកពិន័យប្រាក់៥០ម៉ឺនគីយ៉ាត ឬស្មើនឹង៣២០ដុល្លារ ។ បើតាមទូរទស្សន៍រដ្ឋ MRTV នោះ បណ្តាអង្គភាពសារព័ត៌មានខុសច្បាប់កំពុងផ្សព្វផ្សាយព័ត៌មានដែលធ្វើអោយខូចសន្តិសុខជាតិ នីតិរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកទឹកចិត្តពួកប្រព្រឹត្តអំពើក្បត់ជាតិ ។
នៅក្នុងការប្រឈមនឹងការតវ៉ាប្រឆាំងជាទូទៅនោះ របបយោធាមីយ៉ាន់ម៉ាបានព្យាយាមប្រឹងប្រែងដាក់ចេញបទបញ្ជា និងច្បាប់នានា ចាប់តាំងពីខ្លួនបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី និងបញ្ចប់អន្តរកាលប្រជាធិបតេយ្យដ៏រកោះរកូស ។ ម្យ៉ាងវិញទៀត ដោយសេវាអ៊ិនធឺណិតចល័តត្រូវបានកាត់ផ្តាច់ភាគច្រើន ក្នុងបំណងកំចាត់ចោលការតវ៉ាប្រឆាំងចាប់តាំងពីរដ្ឋប្រហារថ្ងៃ១កុម្ភៈមក មីយ៉ាន់ម៉ាកាន់តែវិលទៅរកស្ថានភាពឯកោ ដូចមុនការធ្វើកំណែទំរង់បែបប្រជាធិបតេយ្យ ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner