ទីបំផុតអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ពីប្រសិទ្ធភាពវ៉ាក់សាំង Sinopharm របស់ចិនផ្លូវការ និងអនុញ្ញាតអោយប្រើសម្រាប់ករណីបន្ទាន់

ស្វីស៖ ទីបំផុតវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលពីប្រសិទ្ធិភាពជាផ្លូវការហើយ និងអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចិននេះ សម្រាប់ករណីបន្ទាន់ ។
ការចុះបញ្ជីរបស់អង្គការ WHO ខាងលើ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការអន្តរជាតិមួយនេះផងដែរ ។ កន្លងមក អង្គការ WHO ក៏បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងប្រឆាំង COVID-19 ចំនួន៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna ។
សូមជម្រាបថា វ៉ាក់សាំង Sinopharm គឺជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស ។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner