កូវី​ដ​ថ្ងៃនេះ​! ​ថៃ​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ ​វៀតណាម​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​

ករណី​ឆ្លង​ប្រចាំថ្ងៃ​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​របស់​ប្រទេស​វៀតណាម​ ​បាន​កើន​លើស​១​០​០​ករណី​ជាលើកដំបូង​ ​ក្នុង​នោះ​ចំនួន​សរុប​ ​ក្នុង​ថ្ងៃ​ទី​១​០​ ​ឧសភា​នេះ​ ​បាន​កើន​ឡើង​ដល់​ ​១​០​៩​ករណី​ ​ដែល​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត​ចាប់តាំង​ពី​ជំងឺរាតត្បាត​ផ្ទុះឡើង​នៅ​ប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​ទូទាំង​ប្រទេស​វៀតណាម​ ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​៤​៤​២​ករណី​ ​នៅ​ក្នុង​ទីក្រុង​និង​ខេត្ត​ចំនួន​២​៦​ ​ត្រូវ​បាន​កត់ត្រា​ចាប់តាំង​ពី​ចុងខែ​មុន​មក​។

រីឯ​ប្រទេស​ថៃ​វិញ​ ​នៅ​ថ្ងៃត្រង់​នេះ​បាន​ប្រកាស​ពី​ការ​ស្លាប់​មនុស្ស​២​២​នាក់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​បំផុត​ ​ពុំ​ធ្លាប់​មាន​។​ ​ក្រៅពី​ស្លាប់​២​២​នាក់​ ​មាន​ឆ្លង​ថ្មីៗ​ចំនួន​១​៣​២​១​ករណី​ទៀត​ផង​ដែរ​ ​សម្រាប់​របាយការណ៍​ ​នា​ថ្ងៃ​ទី​១​០​ ​ឧសភា​នេះ​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner