ទីបំផុត! វីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅឥណ្ឌាធ្វើដំណើរទៅដល់ប្រទេសថៃហើយ

ថៃ៖ ទីបំផុតវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅឥណ្ឌាបានធ្វើដំណើរមកដល់ប្រទេសថៃហើយ ។ វីរុសបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញលើអ្នកជំងឺជាស្រ្តីម្នាក់ និងកូនប្រុសតូចរបស់នាង ដែលទើបធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ដែលប្រការនេះកំពុងធ្វើអោយអាជ្ញាធរពិចារណាលើការពង្រីកការហាមឃាត់ការមកដល់របស់ភ្ញៀវអន្តរជាតិមកពីប្រទេសផ្សេងទៀតក្រៅពីប្រទេសឥណ្ឌា ។
ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសថៃ លោកស្រី Apisamai Srirangson បានប្រកាសនៅថ្ងៃចន្ទនេះថា ស្ត្រីអាយុ៤២ឆ្នាំម្នាក់ដែលមានផ្ទៃពោះ២៥សប្តាហ៍ បានក្លាយជាអ្នកជំងឺថៃដំបូងគេ ឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ដែលគេស្គាល់ឈ្មោះថា B.1.617.1 ។
នាង និងកូនអាយុ៤ឆ្នាំម្នាក់ទៀតបានធ្វើតេស្តវិជ្ជមាននៅក្នុងទីតាំងធ្វើចត្តាឡីស័ក បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខណៈដែលកូន២នាក់ទៀតរបស់នាងមិនមានការឆ្លងនោះទេ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner