សម្តេចតេជោហ៊ុន សែន បានផ្តល់ថវិកា និងគ្រឿងឧបភោគ បរិភោគ ជូនដល់អតីតយុទ្ធជន ៧០គ្រួសារ ដែលមានជីវភាពខ្វះខាត គ្រាដែល​កម្ពុជា កំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍

អត្ថបទដោយ៖
ជា សេឌី

 មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃសមាគមថ្នាក់ ខេត្ត ក្រុង ស្រុក និងមន្ត្រីមូលដ្ឋាន  បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទៅឧបត្ថម្ភដល់អតីតយុទ្ធជន និងគ្រួសារចំនួន៧០គ្រួសារ មកពីក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ និងស្រុកឆែប។  

          លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ថា អតីតយុទ្ធជន និងគ្រួសារ ដែលទទួលបានអំណោយដ៏ថ្លៃថ្លាពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅក្នុង     រយៈពេល ២ថ្ងៃមកនេះ មានចំនួន ៧០គ្រួសារ ក្នុងនោះ ២០គ្រួសារ មកពីក្រុងព្រះវិហារ ,២០គ្រួសារ មកពីស្រុកត្បែងមានជ័យ និង៣០គ្រួសារ នៅក្នុងស្រុកឆែប ដោយក្នុង ១គ្រួសារៗ ទទួលបានថវិកា ២ម៉ឺនរៀល មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ មុង១ និងអង្ករ ៣០គីឡូក្រាម ។

 លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បន្តថា ដើម្បីតបស្នងទៅនឹងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុបំរើជាតិ មាតុភូមិ ក្នុងសម័យអតីតកាលកន្លងមកនេះ រហូតដល់ទទួលរងពិការដៃ ជើង ពិការភ្នែក និងការលះបង់អាយុជីវិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមនោះ សម្តេចតេជោ តែងបានទំនុកបំរុង ឧបត្ថម្ភជាស្បៀងអាហារ បរិក្ខាប្រើប្រាស់ ថវិកា ការផ្តល់ដីធ្លី និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ជាបន្តបន្ទាប់ រហូតមកបច្ចុប្បន្ននេះ។ លោកបន្ថែមថា ទន្ទឹមនឹងការគិតគូ យកចិត្តទុក្ខដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ក៏តែងបានខិតខំជ្រោមជ្រែងលើកិច្ចការងារនេះ ឲ្យដំណើរការទៅបានយ៉ារលូន បើទោះបីកម្ពុជា កំពុងស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍ នោះក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ នៅតែបន្តគិតគូពីសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារជានិច្ច ហើយអំណោយដែលផ្តល់ជូន នៅក្នុងពេលនេះ ថ្វីបើមានចំនួនតិចតួច តែអាចជួយដោះស្រាយការខ្វះខាតបានមួយគ្រាដែរ។

          លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រា បានផ្តាំផ្ញើ ដល់បងប្អូនជនពិការ ដែលជាអតីតយុទ្ធជន និងគ្រួសារទាំងអស់ ត្រូវបន្តយកចិត្ដទុកដាក់អនុវត្ដតាមការណែនាំរបស់ រាជរដ្ឋាភិបាល នូវវិធានការ ៣កុំ និង៣ការពារ និងការអនុវត្តតាមការណែរនាំរបស់ ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់បំផុត គឺត្រូវពាក់ម៉ាស ឬក្រម៉ាពេលចេញពីផ្ទះ ទៅកាន់ទីប្រជុំជននានា ត្រូវរក្សាគម្លាត ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬទឹកជែល ដើម្បីសុខភាពខ្លួនឯង គ្រួសារ សុខភាពសាធារណៈ និងដើម្បីសហគមន៍គ្មានជំងឺកូវីដ ១៩៕ដោយ៖ឡុងសំបូរ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner