អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦០លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៣ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦០លាន៣២ម៉ឺន៦ពាន់៤៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៣ម៉ឺន១ពាន់២៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៨លាន៨ម៉ឺន៤ពាន់១១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥៥ម៉ឺន១១៥នាក់ ស្លាប់ចំនួន៥៩ម៉ឺន៦ពាន់៩៤៦នាក់ និងជាសះស្បើយចំនួន២៦លាន៥៥ម៉ឺន៨ពាន់១៣៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៣លាន៣៤ម៉ឺន៤២៦នាក់ ស្លាប់២៥ម៉ឺន៤ពាន់២២៥នាក់ និងជាសះស្បើយ១៩លាន៣៧ម៉ឺន៦ពាន់៦៥០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន២៨ពាន់៥ពាន់៤៨នាក់ ស្លាប់ចំនួន៤២ម៉ឺន៥ពាន់៧១១នាក់ និងជាសះស្បើយ១៣លាន៨៤ម៉ឺន៧ពាន់១៩១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner