រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងបានរកឃើញវិជ្ជមានថ្មី ១០នាក់បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១៧ឧសភាបានឲ្យដឹងថា រដ្ឋ នៅថ្ងៃទី១៦ឧសភានោះ មានករណីជាសះស្បើយចំនួន២៨នាក់។ ជាមួយគ្នានោះដែរ នៅថ្ងៃទី១៦ឧសភា ខេត្តកំពង់ចាមបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១០នាក់ ក្នុងនោះនៅស្រុកបាធាយចំនួន៦នាក់ ស្រុកស្រីសន្ធរម្នាក់ ស្រុកស្ទឹងត្រង់ម្នាក់ ស្រុកព្រៃឈរម្នាក់ និងស្រុកកងមាសម្នាក់។ ការរកឃើញនោះ បន្ទាប់ពីបានធ្វើសំណាកលើអ្នកសង្ស័យចំនួន១៩៣នាក់។

អ្នកវិជ្ជមានទាំង១០នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ ទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍បន្ទាន់អាជ្ញាធរមូលដ្ឋាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner