ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញខោអាវនៅហាង PADINI Concept Store ផ្សារអ៊ីអន២ ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទិញខោអាវនៅហាង PADINI Concept Store ជាន់ក្រោម ក្នុងផ្សារទំនើប Aeon 2 ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីម៉ោង៣និង៤២ដល់ម៉ោង៣និង៥៤នាទីរសៀលថ្ងៃទី១៣ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ក្នុងការទៅទិញខោអាវនោះ អ្នកជំងឺកូវីដ-១៩បាន បានប៉ះពាល់ជាមួយមនុស្ស ៣នាក់ ដែលធ្វើការនៅក្នុងហាងនោះផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner