ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់បន្ថែមទៀត
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ឧសភានេះ បានឲ្យដឹងថា ក្នុងថ្ងៃ១៧ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ ក្នុងនោះ ៤នាក់នៅក្នុងស្រុកកងមាស និងម្នាក់នៅក្រុងកំពុងចាម។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន ១៦៩នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់។
ក្នុងនោះចំណោមអ្នកឆ្លងទាំង ៥នាក់នោះ មាននៅស្រុកបាធាយម្នាក់, នៅស្រុកចំការលើម្នាក់ជាពលករមកពីថៃ, នៅក្រុងកំពង់ចាមម្នាក់ និងនៅស្រុកកំពង់សៀមចំនួន ២នាក់ជាអ្នកទៅពីរាជធានីភ្នំពេញ។ អ្នកជំងឺទាំង៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ទាំង ៥នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
