ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយមនុស្សធម៌ ស្ថាប័នចំនួន៤ ដើម្បីចែកជូនដល់ពលរដ្ឋ ដែលកំពុងជួបការលំបាក

ភ្នំពេញ៖ កាលពីថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវ សុខភាព ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ព្រមទាំងក្រុមការងារបាននាំយកនូវ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ប្រគល់ជូន ៖
ក.សាលាខណ្ឌទួលគោក រួមមាន៖
១/ អង្ករ ៣ តោន
២/ មី ៥០ កេស
៣/ ត្រី ខ ៣០០ យួរ
៤/ ម៉ាស់ ៨០០០ ម៉ាស
៥/ អាវភ្លៀង ២០០ អាវ

ខ.អធិការដ្ឋាន ខណ្ឌទួលគោក រួមមាន៖
១/ អង្ករ ១ តោន
២/ មី ៥០ កេស
៣/ ត្រី ខ ១០០ យួរ
៤/ ម៉ាស់ ២០០០ ម៉ាស
៥/ អាវ ភ្លៀង ២០០ អាវ

គ.កងរាជអាវុធហត្ថ ខណ្ឌទួលគោក រួមមាន៖
១/ អង្ករ ១ តោន
២/ មី ៥០ កេស
៣/ ត្រី ខ ១០០ យួរ
៤/ ម៉ាស់ ២០០០ ម៉ាស
៥/ អាវ ភ្លៀង ២០០

ឃ.កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ រួមមាន៖
១/ អង្ករ ១ តោន
២/ មី ៥០ កេស
៣/ ត្រី ខ ១០០ យួរ
៤/ ម៉ាស់ ២០០០ ម៉ាស
៥/ អាវ ភ្លៀង ២០០ អាវ

ការផ្ដល់អំណោយនេះ គឺដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ខ្វះខាតស្បៀងអាហារ និងកងកម្លាំងប្រចាំការពារជួរមុខ ក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក និង ខណ្ឌព្រែកព្នៅ ។

ជាមួយគ្នានេះ ក្រុមការងារ ក៏សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ជ្រៀសឆ្ងាយពី ជំងឺកូវីដ-១៩ ក្នុងដំណាក់កាលមួយនេះ ដើម្បីប្រទេសជាតិយើងអាច និងវិលត្រឡប់ដូចដើមវិញ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner