ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីៗចំនួន២,៤៧៣ករណីនៅក្នុងថ្ងៃអង្គារនេះ
អត្ថបទដោយ៖
ឈឹម ទីណា
ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីអ្នកស្លាប់ដោយ សារជំងឺ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត ខណៈដែលប្រទេសអាស៊ីមួយនេះកំពុងទទួលរងគ្រោះពីរលកទី៣ នៃការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។
ស្របពេលជាមួយគ្នានោះដែរ ថៃក៏បានរាយការណ៍ផងដែរ ពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២,៤៧៣ករណីបន្ថែមទៀត ក្នុងនោះករណីឆ្លងនៅក្នុងពន្ធនាគារមានចំនួនរហូតដល់៦៨០ករណី ។
បើបូកបញ្ចូលតួលេខឆ្លង និងស្លាប់ថ្មីៗខាងលើនេះ នាំអោយថៃមានអ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់១១ម៉ឺន៣ពាន់៥៥៥ករណី ក្នុងនោះមានអ្នកជំងឺស្លាប់សរុប៦៤៩នាក់ហើយ ចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅប្រទេសថៃកាលពីឆ្នាំមុន ៕ ប្រភព៖ CNA


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។