រដ្ឋាភិបាលកោះតៃវ៉ាន់អះអាងថា ខ្លួនកំពុងចរចាសុំទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ពីសហរដ្ឋអាមេរិក ចំពេលផ្ទុះករណីឆ្លងក្នុងស្រុកខ្លាំង

តៃវ៉ាន់៖ កោះតៃវ៉ាន់កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក សម្រាប់ចំណែកនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលលោកប្រធានាធិបតី ចូ បៃដិន មានផែនការបញ្ជូនទៅក្រៅប្រទេស ខណៈកោះនេះកំពុងដោះស្រាយជាមួយនឹងការកើនឡើងដ៏កម្រនៃករណីឆ្លងក្នុងស្រុក នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ។
ឯកអគ្គរដ្ឋទូតតៃវ៉ាន់ក្រៅផ្លូវការប្រចាំនៅសហរដ្ឋអាមេរិកលោកស្រី សៀវ ប៊ីគីម បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កោះតៃវ៉ាន់ថា យើងកំពុងចរចា និងខិតខំប្រឹងប្រែងដើម្បីវ៉ាក់សាំង ។ លោកស្រីបន្ថែមថា ទោះបីការទិញវ៉ាក់សាំង គឺជាការ ងាររបស់ក្រសួងសុខាភិបាលតៃវ៉ាន់ក៏ដោយ ក៏ប៉ុន្តែតួនាទីការិយាល័យរបស់លោកស្រី គឺត្រូវចរចាជាមួយសហរដ្ឋអាមេរិក អំពីការពន្លឿនសំណើសុំវ៉ាក់សាំងទាំងនោះ ។
គួរបញ្ជាក់ផងដែរថា កោះតៃវ៉ាន់ទើបតែទទួលបានវ៉ាក់សាំងប្រមាណ៣០ម៉ឺនដូសសម្រាប់ប្រជាជនជាង២៣លាននាក់របស់ខ្លួន ដែលភាគច្រើនជាវ៉ាក់សាំង AstraZeneca ហើយវ៉ាក់សាំងទាំងនោះប្រើអស់យ៉ាងរហ័ស ។ តៃវ៉ាន់និយាយថាខ្លួនរំពឹងនឹងទទួលបានវ៉ាក់សាំង AstraZeneca ជាង១លានដូស តាមរយៈកម្មវិធីចែករំលែកវ៉ាក់សាំង COVAX សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner