រដ្ឋមន្រ្តីការបរទេសកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្រ្តីការបរទេសកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវបទពិសោធន៍ដ៏សំខាន់ក្នុងការដោះស្រាយជម្លោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ៖

១. តម្រូវឱ្យឈប់មានការប្រើអំពើហឹង្សារ

២. គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយមានការជួយជ្រោមជ្រែងពីអាស៊ាន

៣. អនុញាត្តិឱ្យការផ្តល់ជំនួយមនុស្សធម៌អាចប្រព្រិត្តបាន។

ជារួម កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ (normalcy)។

ads banner