អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា វ៉ាក់សាំង Moderna និង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា (មានវីដេអូ)
អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី បញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន ភីហ្វាយហ្សឺ-បាយអូអិនធិច និងក្រុមហ៊ុន ម៉ូឌែណា មានប្រសិទ្ធភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។
លោក អាន់ថូនី ហ្វាវស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅសេតវិមាននៅថ្ងៃអង្គារនេះថា វាពិតជាមានហេតុផលសមស្របដែលអាចជឿជាក់បានថា បុគ្គលដែលបានចាក់វ៉ាក់សាំងនឹងត្រូវបានការពារ ប្រឆំាំងនឹងវីរុសបំប្លែងថ្មី B.1.617 និង B.1.618 ។
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិករូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងការសិក្សាស្រាវជ្រាវបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ភីហ្វាយហ្សឺ-បាយអូអិនធិច និង ម៉ូឌែណា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ធ្ងរ និងស្លាប់ ហើយនេះជាហេតុផលមួយដែលមនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងបង្ការ ៕ ប្រភព៖ ស៊ីនហួរ


