កូវីដ៖ ១ថ្ងៃ អាស៊ានឆ្លងជិត២ម៉ឺននាក់ សរុបជិត៤លាននាក់ហើយ
ចំនួនឆ្លងកូវីដ១៩ សរុបនៅក្នុងក្រុមប្រទេសអាស៊ានទាំង១០បានកើនឡើងដល់ជាង៣លាន៧សែន៤ម៉ឺននាក់ហើយ។
កាលពីថ្ងៃទី១៩ ឧសភា មានឆ្លងថ្មីចំនួន ១៩៧៣០នាក់ បន្តឆ្លងប្រចាំថ្ងៃកើនឡើង ខណៈកាលពីថ្ងៃទី១៨ ឧសភា មាន១៦៦២៩នាក់។
ស្លាប់វិញក៏កើនដែរ ពី៣៦៦នាក់ទៅ៤០៩នាក់ ខណៈស្លាប់សរុបក្នុងបណ្តាប្រទេសសមាគមអាស៊ានបានកើនដល់៧៤៣៤២នាក់ហើយ៕ ប្រភពពី The Nation


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ