វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣០ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ
អត្ថបទដោយ៖
ឈឹម ទីណា
វៀតណាម៖ ចំនួនអ្នកឆ្លងសរុបចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩នៅរលកថ្មីកាលពីចុងខែមុនមក វៀតណាមមានអ្នកឆ្លងវីរុសនេះសរុប១ពាន់៦៧៨នាក់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន៣០នាក់ទៀតនៅខេត្តភាគខាងជើងចំនួន៦ ។
ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បានប្រកាសការរកឃើញអ្នកឆ្លងថ្មីៗចំនួន១០៩នាក់ ភាគច្រើននៅបណ្តាខេត្តភាគខាងជើង ២នាក់នៅទីក្រុងដាណាំងភាគកណ្តាល និងម្នាក់នៅទីក្រុងហូជីមិញភាគខាងត្បូង ។
សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩ចាប់ផ្តើមវាយប្រហារជាថ្មីកាលពីថ្ងៃ២៧ ខែមេសាមក អ្នកឆ្លងថ្មីៗចំនួន១ពាន់៦៧៨នាក់ត្រូវបានរកឃើញនៅ២៩ខេត្ត-ក្រុង ក្នុងនោះរួមមាន៦១៨ករណីនៅក្នុងខេត្តបាក់យ៉ាងភាគខាងជើង និង៣៦១នាក់នៅខេត្តបាក់និញ ។ ទីក្រុងហាណូយត្រូវបានរកឃើញអ្នកឆ្លង២៥៧នាក់ រួមមាន១១៨នាក់នៅមន្ទីរពេទ្យចំនួនពីរ និងទីក្រុងហូជីមិញរកឃើញបីនាក់ ៕ ប្រភព៖ VNExpress


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។