មន្ត្រីហាម៉ាសរំពឹងថា នឹងមានបទឈប់បាញ់ក្នុងពេលពីរបីថ្ងៃទៀតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈចំនួនអ្នកស្លាប់កើនដល់២៥៦នាក់ ក្នុងនោះមានកុមារ៦៩នាក់

អន្តរជាតិ៖ យោងតាមការស្រង់ទិន្នន័យនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា, វេសន៍ប៊ែង និងអ៊ីស្រាអែលរបស់អង្គការសហប្រជាជាតិបានអោយដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនបានកើនឡើងដល់២៥៦នាក់ ក្នុងនោះមានកុមារ៦៩នាក់ និងទាហានអ៊ីស្រាអែលម្នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសបានព្យាករណ៍ពីបទឈប់បាញ់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធតំបន់ហ្គាហ្សាបានបន្តការវាយប្រហារឆ្លងកាត់ព្រំដែនរបស់ពួកគេចូលដល់ថ្ងៃទី១១ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាថ្មី និងប៉ាឡេស្ទីនបានបាញ់រ៉ុក្កែតបន្ថែមទៀត ។ បើតាមមន្ត្រីនយោបាយរបស់ក្រុមហាម៉ាស់ លោក ម៊ូសា អាប៊ូ ម៉ាហ្ស៊ូក ខ្ញុំគិតថា កិច្ចប្រឹងប្រែងដែលកំពុងបន្តជុំវិញបទឈប់បាញ់នឹងទទួលជោគជ័យ ដោយលោករំពឹងថា បទឈប់បាញ់នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយបទឈប់បាញ់នឹងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា ទូរទស្សន៍ អាល់ ហ្សាហ្ស៊ីរ៉ា ដែលមានមូលដ្ឋាននៅប្រទេសកាតាបានរាយការណ៍ថា ប្រេសិតសន្តិភាពមជ្ឈឹមបូព៌ារបស់អង្គការសហប្រជាជាតិ គឺលោក ថូ វ៉េនណេសលែន កំពុងជួបជាមួយប្រធានក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ នៅប្រទេសកាតា ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner