នាយកប្រតិបត្តិក្រុមហ៊ុន ByteDance មេធំរបស់ Tiktok ប្រកាសលាលែងពីតំណែង ក្រោមហេតុផលទុកឱកាសអោយអ្នកមានសមត្ថភាពមកដឹកនាំជំនួស

អាមេរិក៖ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន បាយដាន ដែលមេធំរបស់ Tiktok គឺលោក ចាង យីមីង (Zhang Yiming) បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលថា លោកនឹងលាលែងពីតំណែង ហើយលោក រ៊ូបូ លាំង (Rubo Liang) សហស្ថាបនិកនឹងឡើងកាន់ជំនួសវិញ ។
លោក ចាង យីមីង បានប្រាប់មូលហេតុនៅពីក្រោយការសម្រេចចិត្តបែបនេះថា ការលាឈប់របស់លោក គឺមិនមានបញ្ហា ឬសម្ពាធណាមួយទេ ពោលគឺលោកមើលឃើញថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែរីកចម្រើន និងត្រូវការមនុស្សដែលមានសមត្ថភាពជាច្រើនរូបទៀតមកជួយជ្រោមជ្រែង ហេតុដូច្នេះហើយទើបលោកសម្រេចចិត្តទុកឱកាសអោយអ្នកមានសមត្ថភាពមកដឹកនាំ ។
នាយកប្រតិបត្តិក្រុមហ៊ុន បាយដាន រូបនេះ លោក រ៊ូបូ លាំង ដែលជាសហស្ថាប និក និងបច្ចុប្បន្នកាន់តំណែងប្រធានធនធានមនុស្សនោះ នឹងត្រូវឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ជំនួសរូបលោក ហើយលោកនឹងបន្តការ ងារនេះរយៈពេល៦ខែទៀត ហើយក៏នឹងរកមនុស្សមួយចំនួនទៀតមកកាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនផងដែរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner