ប្រធានាធិបតីអាមេរិកសន្យាជួយកសាងតំបន់ ហ្គាហ្សា ឡើងវិញ ក្រោយអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានដល់បទឈប់បាញ់ជាផ្លូវការ (មានវីដេអូ)
អត្ថបទដោយ៖
ឈឹម ទីណា
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សន្យាជួយដល់កិច្ចខិតខំប្រឹងប្រែងកសាងតំបន់ ហ្គាហ្សា ឡើងវិញ ហើយលោកថែមទាំងបានប្រាប់អោយអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ជម្លោះនៃទីក្រុងហ្សេរុយសាឡឹម ផងដែរ ។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិករូបនេះក៏បានធ្វើការអះអាងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខរបស់អ៊ីស្រាអែល ហើយលោក បៃដិន ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើប្រទេសទាំងអស់ក្នុងតំបន់មិនទទួលស្គាល់វត្តមានរបស់អ៊ីស្រាអែល នោះសន្តិភាពនឹងមិនអាចកើតមានឡើយ ។
សូមជម្រាបថា ដំណោះស្រាយរដ្ឋពីរ (two-state solution) ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ដោយដំណោះស្រាយអន្តរជាតិដ៏ធំមួយនេះ បានចែងថា រដ្ឋអង្កេតការណ៍ប៉ាឡេស្ទីន និងអ៊ីស្រាអែលត្រូវចែករំលែកទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ៕ ប្រភព៖ CNA
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។