ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុកសូទ្រនិគម ចុះចែក ម៉ាស់ អាល់កុល និងសាប៊ូលាងដៃ ដល់បងប្អូនប្រជាពលរដ្ឋ នៅមុខ ផ្សារដំដែក

អត្ថបទដោយ៖
ជា សេឌី

ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុកសូទ្រនិគម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រោមការដឹកនាំដោយលោក ជា ម៉េងហុង ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)ប្រចាំស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ ក្រោមវត្តមានរបស់លោកស្រី ងិន មុំ ប្រធានក្រុប្រឹក្សាស្រុក និង លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានចុះចែកម៉ាស់ អាល់កុល និងសាប៊ូលាងដៃ ដល់បងប្អូនប្រជាពលរដ្ឋ នៅមុខផ្សារដំដែក ក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវិដ១៩ ។

តាមការបញ្ជាក់របស់លោក ជា ម៉េងហុង ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុកសូទ្រនិគម បានឲ្យដឹងថា សកម្មភាពរបស់ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុក តែបានចូលរួមសហការជាមួយអាជ្ញាធរស្រុក ឃុំ និង សហភាពសហព័ន្ធ យុវជនកម្ពុជាប្រចាំស្រុក ដើមី្បសកម្មភាពក្នុងការចុះធ្វើការអប់រំ ផ្សព្វផ្សាយអំពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងសេចក្តីណែនាំ និង វិធានការរបស់ក្រសួងសុខាភិបាល  ដោយបានធ្វើការចែកម៉ាស់ អាល់កុល និង សាប៊ូលាងដៃ ក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងនៃកូវិដ១៩ នៅតាមទីប្រជុំជន(ផ្សារ សាលារៀន) និង ភូមិ ឃុំទៀតផង ។ លោកក៏បានឲ្យដឹងផងដែរថា សកម្មភាពចុះចែកម៉ាស់ អាល់កុល និង សាប៊ូជូនដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកដំណើរ ក្នុងថ្ងៃនេះ ប្រើប្រាស់អស់ ម៉ាស់ ចំនួន ៥ពាន់ម៉ាស់ , អាល់កុល ចំនួន ៥៥០ដប , សាប៊ូ ២ពាន់១៦០ដុំ និ ថ្នាំប៉ារ៉ា ១ពាន់បន្ទះ ព្រមទាំងបានធ្វើការចាក់ឧឃោសនៈស័ព្ទ ធ្វើការផ្សព្វផ្សាយ វិធានការ ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលទៀតផង ។ 

លោក ម៉ក់ ប្រុស ក៏បានសម្តែងនូវអំណរគុណ ចំពោះចលនាយុវជនកម្ពុជា(ក្រុម១៥៧)ប្រចាំស្រុក ដែលតែងយកចិត្តទុកដាក់ក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋជួបនូវការខ្វះខាត់ ពេលជូបនូវវិបត្តិកូវិដ ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ ។ លោកបានបន្តទៀតថា សកម្មភាពនាថ្ងៃនេះ ដោយមានកិច្ចសហការគ្នាបានល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធក្នុងស្រុកសូទ្រនិគម ក្នុងគោលបំណង ពន្យល់ណែនាំដល់ប្រជាពលរដ្ឋ  ឲ្យចេះធ្វើអនាម័យ និង ការពារខ្លួនពីជម្ងឺ ផេ្សងៗ ជាពិសេស ជម្ងឺដ៏កាចសាហាវ កូដ១៩  ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលម៉ាស់ អាល់កុល និង សាប៊ូ ឲ្យធ្វើអនាម័យជាប្រចាំ និងត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺ ៣កុំ និង ៣ការពារ ដើម្បីជៀសផុតពីជំងឺកូវីដ១៩  ៕          ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner